KonMaen 8 months ago
osjanas #HEALTH

ប្រិយមិត្តហាត់កីឡា ដើម្បីសម្រាប់អ្វីដែរ?

ហាត់កីឡាដើម្បីសុខភាព គឺកាន់តែមានជម្រើសច្រើនឡើង ទៅតាមចំណូលចិត្ត និងតាមវ័យ ប្រិយមិត្តហាត់កីឡា ដើម្បីសម្រាប់អ្វីដែរ? អ្វីៗដែលលោកអ្នកត្រូវការយកឈ្នះ នៅក្នុងកីឡាណាមួយ គឺជាសេចក្តីប្រាថ្នាខាងជ័យជំនះ ភាពសមសួនខាងរាងកាយ ភាពអំណត់ និងការតស៊ូជាប្រចាំ ។

និយមន័យ ៖ តើពាក្យ កីឡា មានន័យយ៉ាងដូចម្តេច?

១. តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួន ណាត ពាក្យកីឡា មានន័យថា ការលេងល្បែង ល្បែងកម្សាន្តផ្សេងៗ (រាប់ទាំងការលេងសម្រាប់ការសប្បាយ ឬការប្រកួត យកឈ្នះចាញ់) ។

២. តាមវចនានុក្រមបរទេស

  • កីឡា សំដៅដល់អ្វីមួយដែលមនុស្សអាចស្វែងរកនិងអាចជួបការសប្បាយរីករាយ ឬការកំសាន្ត ។
  • តាម អ្នកនិពន្ធ ហ្វីត ហ្វីលឌីង និង មីលរ លោកបានពន្យល់ថា កីឡា គឺជាសកម្មភាព បទពិសោធន៍ ឬសហគ្រាស ពាណិជ្ជកម្មណាមួយដែលបានយកចិត្តទុកដាក់លើភាពសមសួននៃរាងកាយ អ្វីៗដែលធ្វើឲ្យសប្បាយ ពលិកនិយម ឬការកំសាន្ត ។
  • កីឡាសំដៅដល់រាល់ទម្រង់ទាំងឡាយនៃសកម្មភាពរាងកាយដែលជួយឲ្យមាន រាងកាយសមសួន (កាយសម្បទា ដំណើរការល្អ) ដំណើរល្អខាងសតិប្រាជ្ញា និង ទំនាក់ទំនងល្អផ្នែកសង្គម ។ទម្រង់សកម្មភាពទាំងនោះរួមមាន៖ ឧប្បត្តិហេតុនៃការលេងកម្សាន្ត អ្វីៗដែលអាចធ្វើឲ្យមានភាពសប្បាយរីករាយ ការធ្វើឲ្យមានរៀបវិន័យ ឬឲ្យមានការ ប្រកួតប្រជែង និង កីឡាដែលកើតក្នុងស្រុក ឬ ល្បែងកីឡាជាដើម ។


0
# HEALTH

ផលវិបាកនៃការសម្រាលកូនដោយវះកាត់!

KonMaen 8 months ago
0
# Entertainments

ត្រៀមខ្លួនហើយនៅ? បាចស្រូវបាចអង្ក! :D ត្រៀមរាំសម្រាប់ចូលឆ្នាំ...

KonMaen 8 months ago
0
# Entertainments

"រាំទន់ចង្កេះ "របស់ ខេមរៈ សិរិមន្ដ ក្បាច់រាំញ៉ាក់សាច់ហ្មង (ម...

KonMaen 8 months ago