KonMaen 8 months ago
osjanas #HEALTH

ផលវិបាកនៃការសម្រាលកូនដោយវះកាត់!

ជាទូទៅ ស្រ្តីត្រូវបានលើកទឹកចិត្តអោយសម្រាលបុត្រតាមផ្លូវធម្មជាតិ ព្រោះផលវិបាកនៃការសម្រាលតាមធម្មជាតិ មានតិចតួចជាងការវះកាត់។ ករណីក្រុមគ្រូពេទ្យសម្រេចធ្វើការវះកាត់ លុះត្រាតែការសម្រាលតាមធម្មជាតិអាចមានគ្រោះថ្នាក់ចំពោះម្តាយ និងកូន។ ប៉ុន្តែបច្ចុប្បន្ននេះអត្រានៃការសម្រាលបុត្រដោយការវះកាត់ មានការកើនឡើងជាលំដាប់គួរអោយព្រួយបារម្ភ ជាពិសេសការវះកាត់ដោយគ្មានមូលហេតុត្រឹមត្រូវ។ ស្រ្តីមួយចំនួនយល់ខុសថា ការសម្រាលកូនដោយវះកាត់ មាន ភាពងាយស្រួល ដោយមិនចាំបាច់ឆ្លងកាត់ការឈឺពោះសម្រាល និងមើលរំលងផលវិបាកផ្សេងៗទៅថ្ងៃអនាគត ដែលបណ្តាលមកពីការវះកាត់នេះ។ ដូច្នេះ តើមានផលវិបាកអ្វីខ្លះអំឡុង និងក្រោយពេលការវះកាត់សម្រាលកូន?

ក) ផលវិបាកអំឡុងពេលវះកាត់៖

- ផលវិបាកនៃថ្នាំសណ្តំ (Syndrome de Mendelson) - ការបាត់បង់ឈាមច្រើនពេលវះកាត់ - ការដាច់រហែកកស្បូនខ្លាំង - របួសប្លោកនោម ឬពោះវៀន ដែលទាមទារការសម្រាកពេទ្យរយៈពេលយូរ

ខ) ផលវិបាកក្រោយពេលវះកាត់ភ្លាមៗ ១០% ទៅ ៤២%៖

- ការបង្ករោគផ្សេងៗ មានដូចជាៈ ការរលាកប្លោកនោម រលាកភ្នាសក្នុងរបស់ស្បូន រលាកស្រោមពោះ ឬអាចដល់បង្ករោគក្នុងសរសៃឈាម។ - ការហូរឈាមក្រោយពេលវះកាត់ មានកកឈាមលើស្នាមរបួសស្បូន ឬក្រោមរបួសស្បែក - ភាពស្លេកស្លាំង - ផលវិបាកស្ទះសរសៃឈាមតូចៗ ជាពិសេសសរសៃឈាមក្នុងសួតធ្វើអោយមានវិបត្តិផ្លូវដង្ហើម

គ) ផលវិបាកក្រោយពេលវះកាត់ នៅពេលមានផ្ទៃពោះលើកក្រោយ ស្រ្តីអាចប្រឈមនឹង៖

- ការវះកាត់យកកូនសារជាថ្មី - ការធ្លាយស្បូន - សុកពាំងមាត់ស្បូន - សុកចាក់ឬសក្នុងសាច់ស្បូន ឬចាក់ដល់ប្លោកនោម

ផលវិបាកទាំងអស់នេះមិនសូវកើតមានជាញឹកញាប់ទេ តែករណីខ្លះអាចគំរាមគំហែងដល់អាយុជីវិតស្រ្តីបាន។ ដូច្នេះរាល់ការសម្រាលទាំងអស់ ស្រ្តីគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុន ដើម្បីជ្រើសរើសការសម្រាលមួយដ៏ សមស្រប និងមានសុវត្ថិភាពទាំងម្តាយ និងកូន។

"ក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភពនិងរោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត នឹងផ្តល់ដំបូន្មាន និងពត៌មានលំអិតបន្ថែម ជូនលោកអ្នក ក្នុងការជ្រើសរើសវិធីសម្រាលបុត្រ។"

អត្ថបទដកស្រង់ចេញពី ទំពរ័ ៖ https://www.facebook.com/calmette.gov.kh/

0
# HEALTH

ប្រិយមិត្តហាត់កីឡា ដើម្បីសម្រាប់អ្វីដែរ?

KonMaen 8 months ago
0
# Entertainments

"រាំទន់ចង្កេះ "របស់ ខេមរៈ សិរិមន្ដ ក្បាច់រាំញ៉ាក់សាច់ហ្មង (ម...

KonMaen 8 months ago
0
# Entertainments

ត្រៀមខ្លួនហើយនៅ? បាចស្រូវបាចអង្ក! :D ត្រៀមរាំសម្រាប់ចូលឆ្នាំ...

KonMaen 8 months ago